(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២២ ខែមេសា សន្និសីទតំណាងភូមិភាគស្វយ័ត Guangxi ជនជាតិ Zhuang នៃបក្សកុម្មុយនិស្តចិនបានរៀបចំនៅក្រុង Nanning ដែលបានជ្រើសរើសតំណាងនៃភូមិភាគស្វយ័ត Guangxi ជនជាតិ Zhuang ដែលចូលរួមសមាជបក្សកម្មុយនិស្តចិនលើកទី ២០។ លោក Xi Jinping បេក្ខជនឈរឈ្មោះតំណាង ដែលត្រូវបានលើកឈ្មោះដោយគណៈកម្មាធិការមជ្ឈិមបក្ស និងបានចូលរួមការជ្រើសរើសនៅភូមិភាគស្វយ័ត Guangxi បានជាប់ឆ្នោតជាតំណាងនៃសមាជបក្សកម្មុយនិស្តចិនលើកទី ២០ ដោយសំឡេងគាំទ្រទាំងស្រុង។

តំណាងទាំងអស់សុទ្ធតែបានសម្គាល់ថា ជាប់ឆ្នោតជាតំណាងរាស្រ្ដនៃសមាជបក្សកម្មុយនិស្តចិនលើកទី ២០ គឺជាឆន្ទៈរួមរបស់សមាជិកបក្សចំនួនជាង ២៥០ម៉ឺនរូបនិងអង្គការគណបក្សមូលដ្ឋានជាង ១៥ម៉ឺនរបស់ភូមិភាគស្វយ័ត Guangxi ហើយបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់កម្មាភិបាល និងមហាជនគ្រប់ជនជាតិភាគតិចទាំងអស់ នៅក្វាងស៊ីចំនួន ៥៧ លាននាក់ចំពោះលោក Xi Jinping ប្រធានរដ្ឋចិន ក៏បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមនិងបំណងដ៏មុតមាំ របស់ប្រជាជនចិនរាប់រយលាននាក់ ក្នុងការបង្កើតអនាគតកាន់តែល្អប្រសើរ៕