(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានបញ្ចេញរូបភាពថ្មីៗរបស់ភពយើង ដែលផ្តិតយកបានពីស្ថានីយអវកាសរបស់ខ្លួន នាឱកាសខួបទី៥៣ នៃទិវាភពផែនដី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

រូបភាពអស្ចារ្យទាំងនោះ ត្រូវបានថតដោយអវកាសយានិកចិន នៃបេសកកម្ម សិនចូវទី១៣ (Shenzhou-13) ដែលទើបតែបានបញ្ចប់ បេសកកម្មរយៈពេល៦ខែរបស់ពួកគេ នៅលើស្ថានអវកាសចិន ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ ហើយត្រឡប់ចុះមកកាន់ ផ្ទៃផែនដីវិញដោយសុវត្ថិភាព កាលពីថ្ងៃទី១៦ ខែមេសា៕