(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៧.៧ លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថា បានជម្លៀសខ្លួនខាងក្នុងប្រទេស ដោយសារតែភ្លើងសង្គ្រាម ដោយបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែស្្ថិតនៅក្នុងប្រទេសដដែល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេស ឆ្នាំ២០២២។

តួលេខដែលចេញដោយអង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិនេះ គឺបានកើនលើសពីការប៉ាន់ប្រមាណរបស់ខ្លួនដែលបានផ្តល់កាលពីថ្ងៃទី ០៥ខែមេសាកន្លងទៅ ដែលមានជនភៀសខ្លួនក្នុងប្រទេសប្រមាណ ៧.១លាននាក់៕