(ប៉េកាំង)៖ នាថ្ងៃទី២១ ខែមេសានេះ ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស «យុវជនចិនក្នុងយុគសម័យថ្មី»។

សៀវភៅសបានណែនាំថា យុវជនចិនក្នុងយុគសម័យថ្មីរីកលូតលាស់ ក្នុងអំឡុងពេលដ៏ល្អបំផុត នៃការអភិវឌ្ឍប្រជាជាតិចិន ដោយទទួលបានលក្ខខណ្ឌអភិវឌ្ឍន៍ ប្រកបដោយគុណភាពកាន់តែខ្ពស់ ឱកាសទទួលបានការអប់រំកាន់តែស្មើគ្នា ការជ្រើសរើសមុខរបរកាន់តែសម្បូរបែប ការផ្លាស់ប្តូរទៅមករកគ្នាកាន់តែសេរី ទទួលបានការគាំទ្រពីរដ្ឋាភិបាល កាន់តែគ្រប់ជ្រុងជ្រោយ ទាំងផ្នែកច្បាប់ នយោបាយ សន្តិសុខសង្គម។ល។ ដែលបានផ្តល់បរិស្ថានកាន់តែល្អប្រសើរ ដល់ការក្នុងការរីកចម្រើននិងរស់នៅរបស់ពួកគេ។

សៀវភៅសបានបង្ហាញថា យុវជនចិនក្នុងយុគសម័យថ្មី បានរួមចំណែកសកលដោយអាកប្បកិរិយា កាន់តែបើកទូលាយនិងទំនុកចិត្តកាន់តែខ្លាំង បានរួមជាមួយយុវជនបណ្តាប្រទេសជំរុញ ពិភពលោកកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិពោលគឺ សន្តិភាព វឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព បានពួតដៃគ្នាដើម្បីបង្កើតអនាគតល្អបវរសម្រាប់មនុស្សជាតិ។

យុវជនចិនសូមផ្តួចផ្តើមដល់យុវជនពិភពលោកថា៖ តាមដានស្វែងរកគុណតម្លៃឈានទៅកាន់ភាពល្អប្រសើរ បង្ហាញស្មារតីសកម្មនិងរស់រវើក តស៊ូដើម្បីជំរុញប្រទេសជាតិរីកចម្រើន រួមចំណែកទាំងកម្លាំងកាយនិងតម្រិះប្រាជ្ញា ដល់សន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក៕