(ប៉េកាំង)៖ កិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកា Boao សម្រាប់អាស៊ីនឹងបើកនៅក្រុង Boao ខេត្ត Hainan ប្រទេសចិននៅថ្ងៃទី ២១ ខែមេសា។ ក្នុងបរិបទនៃបម្រែបម្រួលមួយរយៈឆ្នាំ និងការរីករាលដាលនៃជំងឺកូវីដ១៩ ជះឥទ្ធពលទៅវិញទៅមក ហើយហានិភ័យនយោបាយភូមិសាស្ត្រត្រូវបានកើនឡើង ការបើកធ្វើវេទិកានេះតាមពេលកំណត់ នឹងបង្ហាញចំពោះមជ្ឈដ្ឋានក្រៅ នូវការប្ដេជ្ញាចិត្តរបស់ចិនក្នុងការបើកទូលាយចំពោះបរទេស។

ក្នុងនាមជាវេទិកាដែលប្រកបដោយកម្លាំងឥទ្ធិពលសកលមួយ ជានិច្ចកាលវេទិកា Boao សម្រាប់អាស៊ីតែងតែជាបង្អួចដ៏សំខាន់មួយ សម្រាប់មជ្ឈដ្ឋនខាងក្រៅសង្កេតមើលការបើកទូលាយនៃប្រទេសចិន។ ពីភូមិនេសាទតូចមួយដល់ឆាកអន្តរជាតិ ដែលមានឈ្មោះល្បីរន្ទឺ វេទិកា Boao សម្រាប់អាស៊ីនឹងទាក់ទាញក្រសែភ្នែករបស់ពិភពលោក ជាថ្មីម្តងទៀត។

ពីប្រធានបទនៃកិច្ចប្រជុំលើកដំបូង គឺ «សតវត្សរ៍ថ្មី បញ្ហាប្រឈមថ្មី អាស៊ីថ្មី៖ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចអាស៊ី» ដល់ប្រធានបទឆ្នាំនេះ គឺ «ការរីករាលដាលនៃជំងឺកូវីដ ១៩ និងពិភពលោក៖ រួមគ្នាជំរុញការអភិវឌ្ឍសកល បង្កើតអនាគតរួម» ប្រធានបទកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិការ Boao សម្រាប់អាស៊ីសុទ្ធតែផ្លាស់ប្តូរតាមស្ថានការណ៍ តែអ្វីមិនផ្លាស់ប្តូរនោះគឺ កិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យឈានដល់គំនិតឯកភាពរួម។

ពេលផ្តល់បទសម្ភាសន៍ លោក Yann Bozec អគ្គនាយកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមសាជីវកម្ម Tapestry អគ្គនាយកនិងជាប្រធានមន្ត្រីប្រតិបត្តិតំបន់ចិន នៃក្រុមហ៊ុន COACH បានលើកឡើងថា ក្នុងនាមជាវេទិកាផ្លាស់ប្តូរនិងសន្ទនា ដែលប្រកបដោយកម្លាំងឥទ្ធពលសកលដ៏សំខាន់ វេទិកា Boao សម្រាប់អាស៊ីផ្តោតលើបញ្ហាពិភាក្សាសំខាន់ៗ ពហុភាគីប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្ត ដើម្បីរួមគ្នាពិភាក្សអំពីទស្សនវិស័យអភិវឌ្ឍន៍របស់អាស៊ី រហូតដល់ទូទាំងពិភពលោក កិច្ចប្រជុំមួយនេះនឹងក្លាយទៅជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសចិន ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពី ការពង្រីកការបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ៕