(ស្ដុកខុល)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថាប្រជាជនស៊ុយអែតភាគច្រើន បានបង្ហាញការគាំទ្រឱ្យប្រទេសរបស់ពួកគេចូលជាសមាជិក NATO ខណៈក្រុមអ្នករៀបចំគោលនយោបាយ ទាំងនៅក្នុងប្រទេសស៊ុយអែត និងហ្វាំឡង់កំពុងពិចារណាថាតើសង្រ្គាមរបស់រុស្ស៉ីគួរតែបិទបញ្ចប់ នយោបាយយោធាអព្យាក្រឹត ដែលបានប្រកាន់ខ្ជាប់រាប់ទសវត្សរ៍មកនេះដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

បើតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាសា្ថន ដេម៉ូស្កុប (Demoskop) ចេញផ្សាយនៅថ្ងៃពុធនេះ, ប្រជាជនស៊ុយអែត ៥៧ភាគរយគាំទ្រឱ្យ ស៊ុយអែតចូល NATO ធៀបទៅនឹង ៥១ភាគរយ កាលពីខែមីនាកន្លងទៅ។ ចំណែកឯ អ្នកជំទាស់បានថយចុះពី ២៤ភាគរយ មកនៅត្រឹម ២១ភាគរយ ខណៈអ្នកដែលមិនទាន់សម្រេចចិត្តក៏បានថយពី ២៥ភាគរយ មកនៅ ២២ភាគរយផងដែរ។

គួរបញ្ជាក់ថា ការស្ទង់មតិរបស់វិទ្យាសា្ថនដេម៉ូស្កុប (Demoskop) ធ្វើឡើងលើតាមរយៈការសម្ភាសន៍ជាមួយអ្នកចូលរួមចំនួន ១,១៧៧នាក់ រាប់ចាប់ពីទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ៕