(ប៉េកាំង)៖ ប្រទេសចិនគឺជាប្រទេស ដែលមានប្រទេសជិតខាងច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៣ លោក Xi Jinping ដែលទើបចូលកាន់តំណែងជាប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូងនូវទស្សនៈការទូត «មានសុខដុមនីយកម្មនិងធ្វើជាដៃគូជាមួយប្រទេសជិតខាង» នៅក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ី។ ប្រទេសចិនខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯង ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង ហើយរង្វង់មិត្តភកិ្តជិតខាងរបស់ប្រទេសចិន ក៏កំពុងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ ផ្លូវដែកចិន-ឡាវ បានដាក់ឱ្យដំណើរការជាផ្លូវការ។ លោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវថ្លែងថា «ផ្លូវដែកនេះតំណាងថា ប្រទេសឡាវប្រែក្លាយប្រទេស មានការដឹកជញ្ជូនទំនើប។ នេះគឺជាការអនុវត្តន៍ជាក់ស្តែងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសឡាវ»

លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានថ្លែងថា «គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាដើម ដែលលើកឡើងដោយប្រទេសចិនបាន ជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកប្រកបដោយប្រសិទ្ធភាព និងបង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសនិងប្រទេស ភាគីវៀតណាមសូមសាទរចំពោះគំនិតផ្តួចផ្តើមទាំងនេះ»។

គ្រាលំបាកទើបមើលឃើញមិត្តពិត ។ ប្រឈមមុខនឹងជំងឺកូវីដ-១៩ ប្រចាំសតវត្សរ៍ ប្រទេសចិននិងប្រទេសជិតខាង រួមសុខរួមទុក្ខជាមួយគ្នានិងរួមគ្នាជម្នះឧបសគ្គ។ នៅខែកុម្ភៈ ឆ្នាំ ២០២២ លោក Luvsannamsrai Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានធ្វើដំណើរជាពិសេសទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងដើម្បីថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានផ្តល់ជំនួយដល់ម៉ុងហ្គោលីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក Lestari Moerdjat អនុប្រធានសភាប្រឹក្សាប្រជាជនដែលជាស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុត នៅប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា «យើងមានសមត្ថភាពបង្កើតទំនាក់ទំនងដ៏សុខដុមនីយកម្ម ដើម្បីរួមគ្នាកសាងពិភពលោកកាន់តែសុខដុមរមនា និងកាន់តែល្អប្រសើរ»។

«ប្រាស្រ័យទាក់ទងទៅមកជាញឹកញាប់ដូចសាច់ញ្ញាតិ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពនិងអច្ចភាព អបអរព្រឹត្តិការណ៍សប្បាយរីករាយ ជាមួយគ្នានិងជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពលំបាក»។ នេះគឺជាការពិពណ៌នាយ៉ាងរស់រវើក របស់លោក Xi Jinping អំពីទំនាក់ទំនងរវាងចិននិងអាស៊ាន ក៏ជាវិធីសាស្ត្ររួមរស់ជាមួយគ្នាដែលប្រទេសចិន ធ្វើចំពោះប្រទេសជិតខាងនិងពិភពលោកទាំងមូល ផងដែរ ៕