(ឡុងដ៏)៖ នាយរកដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អង់គ្លេសកំពុង ស្វែងរកមើលមធ្យោបាយផ្គត់ផ្គង់មីស៊ីលប្រឆាំងនាវាចម្បាំង រួមទាំងការបំពាក់មីស៊ីលប៊ីរមស្ដូន (Brimstone) នៅលើយានយន្ដ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២២។

ឆ្លើយតបនឹងសំណួរថាតើអាវុធប្រឆាំងនាវាចម្បាំងប្រភេទណាដែលអង់គ្លេស នឹងបញ្ជូនទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៉ី លោក Johnson បានបញ្ជាក់ថា «ក្នុងចំណោមប្រព័ន្ធការពារដែលយើងកំពុងពិចារណាផ្តល់ឲ្យអ៊ុយក្រែន នោះអាចជាការតម្លើង មីស៊ីល Brimstones មួយចំនួនយានយន្ដ ដើម្បីមើលថាតើវាដំណើរការល្អដែរឬទេ»

គួរបញ្ជាក់ថា Brimstone ជាមីស៊ីល ដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយកងកម្លាំងអង់គ្លេស ក្នុងប្រទេសលីប៊ី និងស៊ីរី ហើយជាធម្មតា វាត្រូវបាញ់ចេញពីយន្តហោះដែលមានល្បឿនលឿន។ MBDA ដែលជាក្រុមហ៊ុនផលិតមីស៊ីលនេះបានអះអាងថា មីស៊ីលរបស់ពួកគេ អាចប្រើប្រាស់ប្រឆាំងនឹងគោលនៅលើដី និងលើផ្ទៃសមុទ្រ៕