(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៧១៨ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោកករណីឆ្លងថ្មីខាងលើមាន ៤,៥៤៤នាក់ជាករណីឆ្លងក្នុងស្រុក និង១៧៤នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសសិង្ហបុរីក៏បានរាយការណ៍ពីករណីស្លាប់ម្នាក់ទៀតផងដែរ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៦៧,៤៩៨ករណី ក្នុងនោះស្លាប់ ១,៣១៧នាក់៕