(សិង្ហបុរី)៖ ការតេស្តសាកល្បងព្យាបាលមួយ ត្រូវបានអនុម័តក្នុងប្រទេសសិង្ហបុរី ដើម្បីសិក្សាពីការប្រើប្រាស់ឱសថបុរាណចិន Lianhua Qingwen ក្នុងការព្យាបាលមនុស្សពេញវ័យ ដែលមានជំងឺកូវីដ១៩ កម្រិតស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលសុខាភិបាល (HSA) បាននិយាយថា ការសិក្សាដែលត្រូវបានអនុម័តាកាលពីថ្ងៃទី១៨ ខែមករា ត្រូវបានផ្តួចផ្តើមដោយស្ថាប័នវេជ្ជសាស្ត្រសិង្ហបុរី Chung Hwa។

ក្រសួងសុខាភិបាលសុខាភិបាល (HSA) បានលើកឡើងយ៉ាងដូច្នេះថា «គោលបំណងចម្បងនៃការសិក្សានេះ គឺដើម្បីវាយតម្លៃពីរបៀប ដែលឱសថបុរាណចិន Lianhua Qingwen នៅលើការព្យាបាលតាមស្តង់ដារបច្ចុប្បន្ន ក្នុងការបំពេញបន្ថែមពេលវេលានៃការជាសះស្បើយឡើងវិញ នៃរោគសញ្ញាកូវីដ១៩ កម្រិតស្រាល ចំពោះមនុស្សពេញវ័យដែលចាក់វ៉ាក់សាំងយ៉ាងពេញលេញ»

គួរបញ្ជាក់ថា ការតេស្តសាកល្បងនេះ ត្រូវបានគេរំពឹងថា មានមនុស្សដែលមានអាយុចន្លោះពី២១ ទៅ ៧៩ឆ្នាំសរុបចំនួន៣០០នាក់នឹងចូលរួម៕