(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស ៩នាក់ រួមទាំងកុមារបានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស នៅពេលដែលអគ្គីភ័យបានលេបត្របាក់ផ្ទះជាង ៧០ខ្នងនៅក្នុងស្រុក Dadu ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

សេចក្តីរាយការណ៍បាននិយាយថា អគ្គីភ័យបានឆាបឆេះនៅក្នុងភូមិចំនួនបី នៃស្រុក Dadu បន្ទាប់ពីបានរាលដាលចេញពីចង្ក្រានរបស់អ្នកភូមិ ដោយសារតែខ្យល់បក់ខ្លាំងនៅក្នុងតំបន់កាលពីយប់ថ្ងៃចន្ទ។

ប្រភពដដែលបានបន្ថែមទៀតថា អគ្គីភ័យដែលបានឆាបឆេះចេញពីចង្ក្រានដុតអុសរបស់គ្រួសារមួយ បានរាលដាលដល់ទៅបីកន្លែងផ្សេងគ្នា ខណៈផ្ទះជាង៧០ខ្នងត្រូវបានលេបត្របាក់។

ក្នុងចំណោមអ្នកស្លាប់មានក្មេងយ៉ាងតិចប្រាំនាក់ដែលកំពុងដេកក្នុងផ្ទះពេលភ្លើងឆាបឆេះ៕