(ប៉េកាំង)៖ សន្និសីទប្រចាំឆ្នាំ២០២២របស់វេទិកាទ្វីបអាស៊ី Boao នឹងបើកធ្វើពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសា ខាងមុខនេះ ក្រោមប្រធានបទ «ជំងឺឆ្លងនិងពិភពលោក៖ រួមគ្នាជំរុញការអភិវឌ្ឍជាសកល បង្កើតអនាគតជាមួយគ្នា»។

សន្និសីទលើកនេះនឹងធ្វើនៅកន្លែងផ្ទាល់ និងតាមអនឡាញ។ ក្រោមការជំរុញនៃវេទិកានេះ ឃុំ Boao ខេត្តហៃណានប្រទេសចិន បានសកម្មជំរុញការអភិវឌ្ឍចម្រុះទាំងវិស័យជនបទ កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដោយរុករកមាគ៌ាអភិវឌ្ឍន៍ជនបទ ភូមិឃុំនៅទីនេះ បានប្រែមុខមាត់វិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕