(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,០៤៩ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមគេហទំព័ររបស់ក្រសួងផ្ទាល់ចុះផ្សាយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

ក្នុងរយៈពេលដូចគ្នាមានករណីស្លាប់ថ្មីចំនួន ០៣នាក់ទៀតផង។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៦០,៣០០ករណី ក្នុងនោះស្លាប់ ១,៣១៦នាក់៕