(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រ ទី១៥ ខែមេសានេះថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះរាល់ទម្រង់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដោយបន្ថែមថា ប្រទេសចិននឹងបន្តចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ។

អ្នកនាំពាក្យ លោក Zhao Lijian បានធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់សមាជិកសភាអាមេរិកមួយចំនួន រួមទាំងសមាជិកព្រឹទ្ធសភា លោក Lindsey Graham ផងដែរ។

លោកបាននិយាយថា សមាជិកសភាអាមេរិកគួរតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ របស់រដ្ឋាភិបាលអាមេរិក ដោយ បន្ថែមថា ពួកគេ គួរ តែ បញ្ឈប់ ការ ផ្លាស់ប្តូរ ដំណើរទស្សនកិច្ចផ្លូវ ការ ជាមួយ កោះតៃវ៉ាន់ ហើយកុំធ្វើសុន្ទរកថាដែលមិនមានទំនួលខុសត្រូវ៕