(ប៉េកាំង)៖ ទ្វារសម្រាប់ការបើកទូលាយរបស់ប្រទេសចិននឹងមិនបិទឡើយ នឹងបើកទូលាយកាន់តែខ្លាំងឡើង។ នេះជាពាក្យសន្យា យ៉ាងម៉ឺងម៉ាត់ និងឧឡារិករបស់ប្រទេសចិនចំពោះពិភពលោក។ បួនឆ្នាំកន្លងមកនេះ ការកសាងនិងអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរី ហៃណាន បានក្លាយទៅជាគំរូមួយដែលប្រទេសចិនគោរពពាក្យសន្យា។

ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនដែលបានចុះទៅត្រួតពិនិត្យការងារនៅខេត្តហៃណាន ប្រទេសចិន បានមកដល់ តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច Yang Pu ដើម្បីយល់ដឹងពីសភាពការណ៍ ដូចជាការវិវឌ្ឍរីកចំរើននៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច Yang Pu និងការកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសប្រទេសចិនជាដើម។

ថ្ងៃដដែល តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានប្រកាសបង្ហាញអោយឃើញថា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូល របស់ខេត្តហៃណាន បានកើនឡើងពី ៧០,២៨០លានយាន់ប្រាក់ចិននៅឆ្នាំ២០១៧ ដល់ ១៤៧,៦៨០លានយាន់ប្រាក់ចិន នៅឆ្នាំ២០២១ គិតជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង ២០.៤ភាគរយ ល្បឿនកំណើនប្រចាំឆ្នាំជាមធ្យម លឿនជាងទូទាំងប្រទេសចិន ១១.៥ភាគរយ ដែលកាន់លំដាប់ថ្នាក់ទី២។

នេះជាភស្តុតាងនៃភាពរស់រវើសនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ កំពង់ផែពាណិជ្ជកម្មសេរី ដ៏មានលក្ខណៈពិសេសប្រទេសចិនបានបង្កើតឡើងនៅហៃណាន។ បួនឆ្នាំកន្លងមកនេះ ក្រោមគោលនយោបាយរួចពន្ធរបស់កំពង់ផែ ពាណិជ្ជកម្មសេរីហៃណាន ទំហំសរុបខាងការនាំចូលលើសពី ៧ពាន់លានយាន់ប្រាក់ចិន ល្បឿកំណើនប្រចាំឆ្នាំជាមធ្យមនៃការប្រើប្រាស់ ទុនបរទេសជាក់ស្តែង គឺ៧៩.៤ភាគរយ ហើយបានអនុវត្តគោលនយោបាយនៃកំពង់ផែពាណិជ្ជកម្មសេរីជាង ១៥០ប្រការ សមិទ្ធផល កសាងជាក់ស្តែងទាំងនេះ ជាសាក្សីនៃការប្តេជ្ញាចិត្តបើកចំហកាន់តែទូលំទូលាយរបស់ប្រទេសចិន និងការខិតខំទទួលផលឈ្នះៗ ជាមួយពិភពលោក។

ដល់ឆ្នាំ២០២៥ នឹងបង្កើតជាជំហានដំបូងនូវប្រព័ន្ធគោលនយោបាយកំពង់ផែពាណិជ្ជកម្មសេរី ដែលមានកិច្ចសម្រួល និងសេរីភាព នៃពាណិជ្ជកម្ម និងកិច្ចសម្រួល និងសេរីភាពនៃការវិនិយោគជាចំណុចសំខាន់។ ដល់ឆ្នាំ២០៣៥ ប្រព័ន្ធគោលនយោបាយ និងទម្រង់ដំណើរការនៃកំពង់ផែពាណិជ្ជកម្មសេរីកាន់តែមានភាពចាស់ទុំ។ ដល់ពាក់កណ្តាលសតវត្សរ៍នេះ នឹងកសាងកំពង់ផែពាណិជ្ជកម្ម សេរីកម្រិតខ្ពស់ដែលមានកម្លាំងឥទ្ធិពលអន្តរជាតិខ្លាំង បង្គួរដោយគ្រប់ជ្រុងជ្រោយនេះជាផែនទីបង្ហាញផ្លូវក្នុងការកសាងកំពង់ផែ ពាណិជ្ជកម្មសេរី ហៃណានដែលគូរប្លង់យ៉ាងច្បាស់លាស់។

ជាការពិត ពិភពលោកទទួលបានអត្ថប្រយោជន៍ពីក្នុងការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ក្នុងបួនឆ្នាំកន្លងមកនេះហើយ។ ឧទាហរណ៍ ដូចជាគោលនយោបាយរួចពន្ធ ក៏បានធ្វើអោយសហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ផងដែរ។ រហតូដល់ចុងខែមីនា ឆ្នាំ២០២២ ក្រោយគោលនយោបាយរួចពន្ធរបស់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ទំហំសរុបខាងការនាំចូលបានលើសពី ៧ពាន់លានយាន់ប្រាក់ចិន ពាក់ព័ន្ធដល់ផលិតផលគ្រប់ប្រភេទដូចជាទូក ឡាន យន្តហោះ និងគ្រឿងបរិក្ខារផលិតកម្មជាដើម។

ស្របពេលកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCE) ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានទទួលឳកាសអភិវឌ្ឍន៍ថ្មី។ អាចព្យាករណ៍បានថា ពីខេត្តហៃណានដល់ទូទាំង ប្រទេសចិន ការបើកចំហជុំថ្មីមួយដែលមានកម្រិតកាន់តែខ្ពស់ និងធ្វើអោយពិភពលោកចែករំលែកឳកាសប្រទេសចិនកាន់តែច្រើន ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករជាបន្ទាន់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ៕

*លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗនៃCCFR តាមរយៈlinkខាងក្រោម៖

website៖ http://cambodian.cri.cn/
Apple Store៖ https://apps.apple.com/cn/app/ccfr/id1221735749
Huawei Store៖ https://sourl.cn/ZxaH5a