(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៥២១ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមគេហទំព័ររបស់ក្រសួងផ្ទាល់ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២២។

ក្នុងរយៈពេលដូចគ្នា អ្នកជំងឺកូវីដ១៩ ចំនួន ២,៧២៥នាក់ផងដែរ ដែលបានជាសះស្បើយឡើងវិញ ខណៈករណីស្លាប់ថ្មីមិនមានទេសម្រាប់របាយការណ៍ថ្ងៃនេះ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៥២,១៧៧ករណី ក្នុងនោះស្លាប់ ១,៣០៩នាក់ និងជាសះស្បើយ ១,០៨២,៤១២៕