(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៦២នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីសារព័ត៌មាន Laotian Times នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ២១នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៤០៣ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវបានកត់ត្រាអ្នកជំងឺស្លាប់ថ្មីចំនួន ២នាក់ ដោយសារ COVID-19។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៩៩,០០៨នាក់ ក្នុងនោះស្លាប់ ៧០៩នាក់៕