(ប៉េកាំង)៖ តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាសកាល ពីថ្ងៃទី១៣ ខែមេសា ឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ ចិននិងអាស៊ានសម្រេចបាន ការនាំចេញនាំចូល ១.៣៥ទ្រីលានយាន់ប្រាក់ចិន ឯចិននិងអឺរ៉ុបសម្រេចបាន ១.៣១ទ្រីលានយាន់ប្រាក់ចិន។ អាស៊ាន វ៉ាហួសសហភាពអឺរ៉ុប បានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិន ម្តងទៀត។

លោក Li Kuiwen អ្នកនាំពាក្យនិងជាប្រធាន ផ្នែកវិភាគស្ថិតិនៃអគ្គនាយកដ្ឋានគយចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន នៅថ្ងៃដដែលថា ទន្ទឹមនឹងការចូលជាធរមានជាផ្លូវការនៃកិច្ចព្រមព្រៀង RCEP ភាគលាភនៃរបបថ្មីកំពុងនាំឱ្យទំនាក់ទំនង ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិននិងអាស៊ាន មានភាពកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត។ ទិន្នន័យបានបង្ហាញថា ទំហំនាំចេញនាំចូលរវាង ចិននិងអាស៊ាននៅត្រីមាសទីមួយ ត្រូវជា៤៧.២ភាគរយ នៃទំហំពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀង RCEP៕