(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៥៣៥ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមគេហទំព័ររបស់ក្រសួងផ្ទាល់ចុះផ្សាយនៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

ក្នុងរយៈពេលដូចគ្នា អ្នកជំងឺកូវីដ១៩ ចំនួន ០២ទៀតក៏បានស្លាប់ផងដែរ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៤៨,៦៥៦នាក់ ក្នុងនោះស្លាប់ ១,៣០៩នាក់ និងជាសះស្បើយ ១,០៧៩,៦៨៧នាក់៕