(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងប្រកាសផ្ដល់ជំនួយយោធាមានទំហំទឹកប្រាក់ ៧៥០លានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

ជំនួយយោធាខាងលើនេះ ដែលទំនងជារួមបញ្ចូលទាំងប្រព័ន្ធកាំភ្លើងធំធុនធ្ងន់ផងដែរ។ មន្ត្រីអាមេរិកម្នាក់ បាននិយាយថាសមាជិកសភា មួយចំនួនត្រូវបានជូនដំណឹងក្នុងរយៈពេល ២៤ម៉ោងចុងក្រោ អំពីការប្រកាសពីការផ្ដល់ជំនួយយោធានេះ ដែលត្រូវបានរំពឹងទុក ក្នុងរយៈពេល ២៤ ទៅ ៤៨ម៉ោងខាងមុខនេះ។

គួរបញ្ជាក់ថា បើតាមសេតវិមាន សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង ១.៧ពាន់លានដុល្លារអាមេរិកអ៊ុយក្រែន ចាប់តាំងពីសង្រ្គាម នៅអ៊ុយក្រែន ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕