(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបដិសេធមិនទទួលជួបប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier នៅទីក្រុងកៀវ។ នេះបើយោងតាមសារព័ត៌មានអាល្លឺម៉ង់ Bild ដកស្រង់ពីមនុស្សដែលស្និទនឹងបញ្ហានេះ។

យោងតាមប្រភពខាងលើ លោក Steinmeier គ្រោងនឹងទៅទស្សនាទីក្រុងកៀវនៅថ្ងៃពុធសប្តាហ៍នេះ ជាមួយតំណាងប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ដើម្បីជួបលោកប្រធានាធិបតី Zelensky ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយថា លោក Steinmeier មិនត្រូវបានស្វាគមន៍ទេ ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយរុស្ស៊ី។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាល្លឺម៉ង់លោក Steinmeier បានអំពាវនាវឱ្យកាត់ទោសប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន៕