(ញូវយ៉ក)៖ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានបាញ់សម្លាប់ ហើយ១៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងឧបទ្ទវហេតុមួយនៅស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែងនៅ Brooklyn ក្រុងញូវយ៉កនៅព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅមុននេះបន្តិចនាថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ការស៊ើបអង្កេតបឋមបានបង្ហាញថា ឧបករណ៍ផ្សែងអាចជាឧបករណ៍បំផ្ទុះនៅស្ថានីយ៍ នេះបើយោងតាមមន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់មា្នក់។ ឧបទ្ទវហេតុខាងលើនេះ បានចាប់ផ្តើមកើតឡើងនៅម៉ោងប្រហែល ៨៖៣០នាទីព្រឹកម៉ោងនៅក្នុងតំបន់។

ប្រភពពីរបាននិយាយថា មនុស្សប្រាំនាក់ត្រូវបានបាញ់សម្លាប់។ ប៉ូលិស បាន និយាយ ថា យោង តាម របាយការណ៍ បឋម ជន ដៃដល់ ជា បុរស ពាក់ ម៉ាស់ ហ្គាស និង អាវ កាក់ ពណ៌ ទឹកក្រូច បាន រត់ គេច ខ្លួន បាត់ ពី កន្លែង កើត ហេតុ៕