(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ១,២៩០នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីសារព័ត៌មាន Laotian Times នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន ១៣នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៧៩៧ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវបានកត់ត្រាអ្នកជំងឺស្លាប់ថ្មីចំនួន ២នាក់ ដោយសារ COVID-19។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៩៧,៤១៧នាក់ ក្នុងនោះស្លាប់ ៧០២នាក់៕