(ប៉េកាំង)៖ រសៀលថ្ងៃទី ១១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ចើញទៅដល់ក្រុង Wuzhishan ខេត្ត Hainan ប្រទេសចិន ហើយបានចុះត្រួតពិនិត្យការងារនៅតំបន់ Wuzhishan នៃឧទ្យានជាតិព្រៃត្រូពិចខេត្ត Hainan និងភូមិ Maona ឃុំ Shuiman ដើម្បីស្វែងយល់អំពីស្ថានការណ៍ ការពារបរិស្ថានធម្មជាតិនិងជីវចម្រុះរបស់ខេត្ត Hainan និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព នូវការពង្រឹងនិងពង្រីកសមិទ្ធិផល នៃការកាត់បន្ថយភាពក្រីក្រ និងការស្តារជនបទឡើងវិញ។