(ប៉េកាំង)៖ ចាប់តាំងពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះមក ក្រៅពីសភាពការណ៍ប្រយុទ្ធរវាងភាគីទាំងពីរ បន្ទប់ពិសោធន៍ជីវសាស្ត្រដែលសហរដ្ឋអាមេរិក បានបង្កើតនៅអ៊ុយក្រែនក៏បានក្លាយជាចំណុចក្តៅ ដែលភាគីនានាយកចិត្តទុកដាក់ផងដែរ។ នៅកណ្តាលខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឯកសារ ដែលទទួលបានពីបុគ្គលិកនៃបន្ទប់ពិសោធន៍ជីវសាស្ត្រអ៊ុយក្រែន ដែលទម្លាយឱ្យដឹងពីការដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ ធ្វើការសិក្សាស្រាវជ្រាវពីអាវុធជីវសាស្ត្រនៅអ៊ុយក្រែន។ ការសិក្សាស្រាវជ្រាវទាំងនេះបូករួមទាំងវីរុស H5N1 ដ៏កាចសាហាវដែលមានអត្រាបណ្តាល ឱ្យមនុស្សស្លាប់ខ្ពស់ដល់ទៅ៥០ភាគរយនិងវីរុស Newcastle។

អ្វីដែលកាន់តែគួរឱ្យសង្ស័យនោះគឺ ប្រឈមនឹងការចោទប្រកាន់របស់ភាគីរុស្ស៊ី ការសម្តែងអាកប្បកិរិយារបស់រដ្ឋាភិបាលអាមេរិក បាននិយាយបាតដៃជាខ្នងដៃ ហើយប្រញាប់បំផ្លាញស្នាមសិក្សាស្រាវជ្រាវពាក់ព័ន្ធ ព្រមទាំងចេញបទបញ្ជាបន្ទាន់ ដើម្បីបំផ្លាញនិងផ្ទេរសារធាតុបង្កជំងឺប្រកបដោយគ្រោះថ្នាក់ ទៅកាន់បន្ទប់ពិសោធន៍អ៊ុយក្រែន ។

តាមការពិត បន្ទប់ពិសោធន៍ជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន គ្រាន់តែជាមួយជ្រុងតូច នៃបណ្តាញបន្ទប់ពិសោធន៍ជីវសាស្ត្រ នៅទូទាំងពិភពលោករបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ តាមទិន្នន័យដែលភាគីអាមេរិកបានប្រកាសឱ្យដឹងថា សហរដ្ឋអាមេរិកបានគ្រប់គ្រងបន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន៣៣៦ នៅប្រទេសចំនួន៣០ នៅទូទាំងពិភពលោក។ បន្ទប់ពិសោធន៍ទាំងនេះជាចំណែកមួយនៃអ្វីដែលហៅថា «ផែនការសហប្រតិបត្តិការផ្នែកជីវសាស្ត្រ» ដែលផ្តល់ប្រាក់ទុនផ្ទាល់ដោយអគារបញ្ចកោណ ហើយភាគច្រើនគឺស្ថិតនៅប្រទេស CIS មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍និងអាហ្វ្រិក។

មួយផ្នែក សហរដ្ឋអាមេរិកបាន «ទម្លាក់សារធាតុពុលជីវសាស្ត្រ» តាមរយៈការបង្ខំធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀត មួយផ្នែកទៀតបានបង្កគ្រោះចង្រៃតាមរយៈការនាំចេញមនោគមវិជ្ជា។ ប្រទេសដែលត្រូវសហរដ្ឋអាមេរិក «នាំចេញប្រជាធិបតេយ្យ» ទាំងនោះ មិនត្រឹមតែគ្មានប្រទេសណាមួយបានសម្រេចស្ថិរភាព និងវិបុលភាពប៉ុណ្ណោះទេ ផ្ទុយទៅវិញក៏បានធ្លាក់ខ្លួនចូលក្នុងសភាពជាប់គាំង ដោយសង្គ្រាមត្រជាក់ដូចជា បាតុកម្មដង្ហែក្បួន ការផ្លាស់ប្តូររដ្ឋាភិបាល និងភាពថយក្រោយខាងសេដ្ឋកិច្ច។

គំនិតសង្គ្រាមត្រូវបានដក់យ៉ាងស៊ីជម្រៅក្នុងហ្សែនរបស់សហរដ្ឋអាមេរិក ពេល «អ្នកផលិតសារធាតុពុល» នេះ មានការព្រួយបារម្ភជាយុទ្ធសាស្ត្រ ដោយសារប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បានងើបឡើងនោះ ក៏នឹងតម្កល់ផលប្រយោជន៍អនុត្តរភាពរបស់ខ្លួនលើភាពច្របូកច្របល់ ការបង្ហូរឈាមនិងការឈឺចាប់ របស់ប្រជាជននៃប្រទេសដទៃទៀត៕