(ប៉េកាំង)៖ ថ្ងៃទី១១ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ។ មានអ្នកសារព័ត៌មានលើកឡើង នូវសំណួរអំពីការផ្លាស់ប្តូរស្ថានភាពនយោបាយនៃប៉ាគីស្ថាន។

ទាក់ទិននឹងសំណួរនេះ លោក Zhao Lijian បានថ្លែងថា ប្រទេសចិនបានចាប់អារម្មណ៍ដល់ថា ស្ថានការណ៍នៃប្រទេសប៉ាគីស្ថាន មានការផ្លាស់ប្តូរ ក្នុងនាមជាប្រទេសជិតខាងនិងមិត្ត ដែកថែបរបស់ប៉ាគីស្ថាន ប្រទេសចិនសង្ឃឹមយ៉ាងស្មោះថា គ្រប់បក្ខទាំងអស់របស់ប៉ាគីស្ថាន អាចរក្សាបាននូវសាមគី្គភាព រួមគ្នាគាំពារស្ថានការណ៍ស្ថិរភាព និងវឌ្ឍនភាពជាទូទៅរបស់ប្រទេសជាតិ។

លោក Zhao Lijian បានគូសបញ្ជាក់ថា មិនថាស្ថានការណ៍នយោបាយរបស់ប៉ាគីស្ថាន មានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ប្រទេសចិននឹងប្រកាន់ខ្ជាប់គោលនយោបាយ មេត្រីភាពជាមួយប៉ាគីស្ថានយ៉ាងមុតមាំមិនងាករេ។ ប្រទេសចិនជឿជាក់ថា ការផ្លាស់ប្តូរស្ថានការណ៍នយោបាយរបស់ប៉ាគីស្ថាន នឹងមិនប៉ះពាល់ដល់សភាពការណ៍ទូទៅ នៃទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាននោះទេ៕