(ប៉េកាំង)៖ រសៀលថ្ងៃទី១០ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញចុះទស្សនានិងសិក្សា នៅមន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Ya zhou និងវិទ្យាស្ថានសិក្សាស្រាវជ្រាវមហាសមុទ្រ Sanya នៃសាកលវិទ្យាល័យមហាសមុទ្រចិននៅទីក្រុង Sanya ខេត្ត Hainan ដើម្បីស្វែងយល់ពីសភាពការណ៍របស់ខេត្ត Hainan អំពីការគាំទ្រការច្នៃប្រឌិតថី្មខាងមុខរបរគ្រាប់ពូជ និងការអភិវឌ្ឍបច្ចេកវិទ្យាមហាសមុទ្រជាដើម។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Ya zhou ដែលបានបង្កើតឡើង កាលពីខែឧសភា ឆ្នាំ២០២១ បានចាត់ទុកការច្នៃប្រឌិតថី្មផែ្នកគ្រាប់ពូជ និងការអភិវឌ្ឍមុខរបរគ្រាប់ពូជជាទិសដៅណែនាំ ហើយចាត់ទុកទិសដៅយុទ្ធសាស្រ្តជាតិ ជាបេសកកម្មរបស់ខ្លួន ក៏ដូចជាទទួលបានលទ្ធផលថ្មី ក្នុងវិស័យបច្ចេកទេសគន្លឹះមួយចំនួន ដែលបំពេញបន្ថែមនូវកង្វះខាតរបស់ខ្លួន ដូចជា ការច្នៃប្រឌិតថី្មផែ្នកគ្រាប់ពូជនិងធានាដល់សុវត្ថិភាពរបស់គ្រាប់ពូជជាតិ ក្នុងន័យជំរុញដល់ការអភិវឌ្ឍមុខរបរគ្រាប់ពូជ នៃប្រទេសចិនតាមរយៈការច្នៃប្រឌិតថ្មីដែលប្រកបដោយគុណភាពខ្ពស់៕

☼លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗនៃ CCFR តាមរយៈ link ខាងក្រោម៖
website៖ http://cambodian.cri.cn/
Apple Store៖ https://apps.apple.com/cn/app/ccfr/id1221735749
Huawei Store៖ https://sourl.cn/ZxaH5a