(សេអ៊ូល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃចន្ទនេះបានស្នើដល់ទីក្រុងសេអ៊ូល ឲ្យផ្តល់ជំនួយផ្នែកយោធាណាមួយក៏បានសម្រាប់ប្រទេសរបស់លោក ដោយលើកឡើងថា ចំពោះរុស្ស៊ីមានតែបង្ខំឲ្យបង្កើតសន្តិភាពប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងវីដេអូសុន្ទរកថាទៅកាន់សមាជិកសភាកូរ៉េខាងត្បូង លោក Zelenskyy បាននិយាយថា ប្រទេសរបស់លោកត្រូវការជំនួយបន្ថែមទៀត រួមទាំងអាវុធផងដែរដើម្បីរស់រានមានជីវិតពីសង្គ្រាម។

លោកបន្ថែមថា «កូរ៉េខាងត្បូងអាចផ្តល់អ្វីមួយដែលមិនអាចខ្វះបានសម្រាប់ពួកយើង(អ៊ុយក្រែន) ដូចជា រថពាសដែក យន្តហោះប្រឆាំងរថក្រោះ និងអាវុធប្រឆាំងនាវាជាដើម»

លោក Zelenskyy បានសង្កត់ធ្ងន់ទៀតថា កូរ៉េខាងត្បូងមានសព្វាវុធជាច្រើន ដែលមិនត្រឹមតែអាចជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនអ៊ុយក្រែនធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពាររុស្សីពីការវាយប្រហារទៅលើប្រទេសដទៃទៀតផង៕