(ហុងគ្រី)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រទេសហុងគ្រីបានត្រៀមខ្លួនជាស្រេច ក្នុងការទូទាត់ជាប្រាក់រូប្លរុស្ស៊ីសម្រាប់ការទិញឧស្ម័ន និងហ្គាសធម្មជាតិពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិចនាថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

លោកបានលើកឡើងថា ការធ្វើបែបនេះគឺមិនបានបំពានលើទណ្ឌកម្មរបស់អឺរ៉ុបឡើយ៕