(ប៉េកាំង)៖ បទពិសោធន៍ធ្លាប់ធ្វើជាកសិករនៅជនបទ បានធ្វើឱ្យលោក Xi Jinping ប្រធានរដ្ឋចិនមានមនោសញ្ចេតនាដ៏ពិសេស ចំពោះជនបទកសិករ និងកសិកម្ម។

លោកXi Jinping ប្រធានរដ្ឋចិនបានមានប្រសាសន៍ថា ខ្ញុំតែងតែទៅដល់តំបន់ក្រីក្រ និងទីជនបទមួយចំនួន ខ្ញុំតែងតែសួរថា អ្នកទាំងអស់គ្នានៅត្រូវការអ្វីទៀតទេ? តែចម្លើយដែលខ្ញុំទទួលបានភាគច្រើននោះគឺ «អ្វីដែលយើងចង់បាន បក្សនិងរដ្ឋាភិបាលបានជួយដោះស្រាយរួចហើយ យើងមិនចង់បានអ្វីទៀតទេ»

ដើម្បីអាចទទួលនូវគំនិតពិតរបស់ប្រជាជន លោកលោក Xi Jinping ប្រធានរដ្ឋចិនតែងតែចុះទៅសំណេះសំណាល ជាមួយតំណាងប្រជាជនក្នុងកំឡុងពេលបើកសភាទាំងពីរ។ តំណាងនិងទីប្រឹក្សាបានជម្រាបលោកប្រធានរដ្ឋចិនថា ប្រជាជនចង់ចាកផុតពីភាពក្រីក្រ និងរស់នៅដោយធូរធារ ចង់ឱ្យស្រុកភូមិរបស់ពួកគាត់ធ្វើនគររូបនីយកម្ម ចង់រកសាលាល្អមួយឱ្យកូនទៅរៀន និងចង់ឱ្យភូមិមានកន្លែងវប្បធម៌ដ៏ល្អមួយ។ល។

លោក Xi Jinping បន្ដទៀតថា នេះគឺជាអ្វីដែលខ្ញុំចង់ដឹងចង់ឮ។ គំនិតទាំងអស់នេះគឺសុទ្ធតែជាសេចក្តីត្រូវការរបស់ប្រជាកសិករ ចំពោះការស្វែងរកជីវភាពប្រកបដោយសុភមង្គល។ ក្នុងនោះ មានមួយចំនួនយើងបានធ្វើរួចស្រេចជូនពួកគាត់ហើយ មានមួយចំនួនទៀតកំពុងសិ្ថតក្នុងដំណើរការ និងមួយចំនួនទៀតជាអ្វីដែលយើងនឹងត្រៀមធ្វើ។ តើយើងធ្វើយ៉ាងមេច ទើបអាចធ្វើឱ្យគំនិតទាំងអស់នេះ ក្លាយទៅជាការពិត? លោកXi Jinping ប្រធានរដ្ឋចិនបានផ្ដល់ចម្លើយថា៖ គោលការណ៍របស់យើងគឺបំរើប្រជាជន! យើងបំពេញតាមសេចក្តីត្រូវការរបស់ប្រជាជន ចំពោះការស្វែងរកជីវភាពប្រកបដោយសុភមង្គល។ ដំណើរការអនុវត្តរបស់យើងគឺដើរម្ដងមួយជំហាន និងបន្ដឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់។

ការដែលធ្វើឱ្យប្រជាជនរស់នៅដោយសុភមង្គល គឺជាភារកិច្ចអាទិភាពបំផុតសម្រាប់ប្រទេសយើង។ ផលិតកម្មរបស់ជនបទនិងជីវភាពរស់នៅ របស់បងប្អូនប្រជាកសិករគឺជាបញ្ហាដែលលោក Xi Jinping តែងតែយកចិត្តទុកដាក់ ។ លោកXi Jinping ចេះតែសួរតំណាងប្រជាជនថា៖ រមណីយដ្ឋានកម្សាន្តក្នុងភូមិបានសាងសង់រួចនៅ? ផ្លូវល្បឿនលឿនបានទៅដល់ភូមិអ្នកឬនៅ? កម្លោះចាស់ក្នុងភូមិរៀបការឬនៅ? យើងដាំដំណាំអីក្នុងភូមិយើង?ធ្វើយ៉ាងម៉េចឱ្យគោ និងពពែឡើងសាច់? ការចិញ្ចើមត្រីយ៉ាងម៉េចហើយ? រហូតដល់ផលិតកម្មរបស់រោងចក្រឥដ្ឋនិងក្បឿងជាដើម។ មិនថាការងារតូចតាចដល់កម្រិតណា សុទ្ធតែជារឿងដែលលោកXi Jinping យកចិត្តទុកដាក់។ ពេលនឹករលឹកឡើងវិញ នូវអតីតកាល លោកXi Jinping បានមានប្រសាសន៍ថា ខ្ញុំធ្លាប់ធ្វើជាកសិករអស់រយៈពេល៦-៧ឆ្នាំ។ កាលនោះ ខ្ញុំគ្មានអ្វីហូបទេ ខ្ញុំសួរប្រជាជននៅជុំវិញខ្ញុំថា បងប្អូនយល់ឃើញថា ការរស់នៅយ៉ាងមេចគឺជាជីវភាពល្អបំផុត?គោលដៅជាក់ស្តែងគឺជាអ្វី?

ប្រជាជនបានឆ្លើយតបថា សង្ឃឹមថាមិនបាច់ចេញទៅសុំទាន អាចហូបបានឆ្អែត ហើយបន្ទាប់មកអាចហូបបាយសុទ្ធ រហូតដល់ប្រាថ្នាថាជាតិក្រោយគឺចង់ហូបអីបានហ្នឹង ហើយតែងតែមានសាច់ហូបជានិច្ច។ ក្តីប្រាថ្នាទាំងអស់នេះសុទ្ធតែបានដិតជាប់ ក្នុងចិត្តរបស់លោក។

រដូវស្លឹកឈើជ្រុះឆ្នាំ២០២១ លោកXi Jinping បានត្រឡប់ទៅខ្ពង់រាប ដែលលោកធ្លាប់ធ្វើជាកសិករនៅទីនេះ។ ពេលធ្វើដំណើរទៅកាន់កន្លែងចាស់របស់លោក លោកបានសុំឈប់តាមផ្លូវ ចុះពីឡានដើរទៅដល់ដីស្រែ ដែលប្រជាកសិករកំពុងធ្វើស្រែ។ ពេលស្ដាប់ឮប្រជាកសិករប្រាប់លោកថា ឥឡូវជីវភាពល្អប្រសើរហើយ មី បាយនិងសាច់មានទាំងអស់ ចង់ហូបអីហូបហ្នឹង លោកXi Jinping សប្បាយរីករាយណាស់៕