(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

១៖ អាមេរិកអះអាងថា រុស្ស៉ីប្រើមីស៉ីលផ្លោងរយៈចម្ងាយខ្លី ក្នុងការវាយប្រហារស្ថានីយ៍រថភ្លើងអ៊ុយក្រែន ដែលផ្តាច់ជីវិតមនុស្សយ៉ាងតិច ៥០នាក់។

២៖ រុស្ស៉ីសម្រេចបណ្ដេញមន្រ្តីទូតប៉ូឡូញ ៤៥នាក់ ចេញពីប្រទេស ជាការសងសឹក។

៣៖ លោក បៃដិន ប្រកាសបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅស្លូវ៉ាគី ក្រោយស្លូវ៉ាគី បរិច្ចាគប្រព័ន្ធ S-300 តែមួយគត់របស់ខ្លួន ឱ្យអ៊ុយក្រែន។

៤៖ ក្រុមហ៊ុន Moderna ប្រមូលចូលវិញ វ៉ាក់សាំងកូវីដ១៩ រាប់សែនដូស ដែលចែកចាយនៅអឺរ៉ុប។

៥៖ ជប៉ុននិងហ្វីលីពីនសម្លឹងរក ការពង្រីកកិច្ចសហប្រតិបត្តិការកាពារជាតិបន្ថែម កំលុងកិច្ចប្រជុំ «២+២» លើកដំបូង។

៦៖ ទីក្រុងសៀងហៃរបស់ចិនសាងសង់ មន្ទីរពេទ្យបណ្តោះអាសន្នជាង ១០០កន្លែង សម្រាប់ការព្យាបាលកូវីដ១៩។

៧៖ ជនជាតិអង់គ្លេស និងបារាំង ២នាក់ត្រូវបានជួយសង្គ្រោះនៅប្រទេសម៉ាឡេស៉ី បន្ទាប់ពីបានបាត់ខ្លួនរយៈពេលជាង ២ថ្ងៃនៅក្នុងសមុទ្រ។