(ប៉េកាំង)៖ ទាក់ទិននឹងករណីដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តស្តីពី ការព្យួរសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញនូវគោលជំហររបស់ប្រទេសចិន ក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៨ ខែមេសា ដោយបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការចាត់ទុកបញ្ហាសិទ្ធិមនុស្ស ជារឿងនយោបាយនិងជាឧបករណ៍ ប្រឆាំងនឹងការបង្កើតជម្រើស អនុវត្តស្តង់ដារពីរនិងសកម្មភាពប្រឈមមុខដាក់គ្នា លើបញ្ហាសិទ្ធិមនុស្ស និងប្រឆាំងនឹងការដាក់សម្ពាធទៅលើប្រទេសដទៃ ដោយយកបញ្ហាសិទ្ធិមនុស្សជាលេស។

នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក Zhao Lijian បានថ្លែងថា ទាក់ទិននឹងបញ្ហាធំសំខាន់អំពីការដកហូតសមាជិកភាពផ្លូវច្បាប់ របស់ប្រទេសណាមួយពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងដោយផ្អែកលើការពិត និងត្រូវដោះស្រាយដោយសត្យានុម័តនិងសមហេតុផល៕