(ប៉េកាំង)៖ កាលពីពេលថ្មីៗនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានផ្ញើលិខិតទៅកាន់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយបានកោតសរសើរនិងសម្តែងអំណរគុណ ចំពោះការផ្សាយប្រកបដោយជោគជ័យនូវ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងការផ្សព្វផ្សាយយ៉ាងសកម្មនូវកីឡាអូឡាំពិកអន្តរជាតិ។

ទោះបីជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានបិទបញ្ចប់ដោយជោគជ័យក៏ដោយ ក៏ពិធីបើកនិងបិទដ៏អស្ចារ្យ ដែលប្រកបដោយភាពរ៉ូមេនទិចបែបចិន និងការផ្សាយដ៏ល្អបំផុតនៃព្រឹត្តិការណ៍នេះ នៅតែធ្វើឱ្យប្រជាជនពិភពលោកនាំគ្នាកោតសរសើរ។ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទទួលបានសមិទ្ធផលយ៉ាងច្រើន ដោយបានបំភ្លឺដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងបានកត់ត្រាក្នុងប្រវត្តិសាស្ត្រអូឡាំពិក។

ក្នុងនាមជាម្ចាស់ផ្ទះនិងជាដៃគូផ្សាយទូរទស្សន៍ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ពឹងផ្អែកលើបច្ចេកវិទ្យា «5G+4K/8K+AI» ដោយប្រើប្រាស់កាមេរ៉ាផ្សាយ ក្នុងទម្រង់រូបភាពភ្លឺច្បាស់ ដែលស្រាវជ្រាវនិងផលិតដោយម្ចាស់ខ្លួន និងចាត់ចែងក្រុមអ្នកជំនាញដ៏ឆ្នើម ដើម្បីធានាបច្ចេកទេសផ្សាយ និងសម្រេចបាននូវគោលដៅមើលកីឡាអូឡាំពិកតាមរយៈទម្រង់ 8K ហើយបានបង្កើតកំណត់ត្រាថ្មី នៃការផ្សព្វផ្សាយតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ពោលគឺមានទស្សនិកជនលើសពី ៦២,៨១៤លាននាក់៕