(ញូយ៉ក)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានបោះឆ្នោតដកប្រទេសរុស្ស៊ីចេញពី ក្រុមប្រឹក្សាសិទ្ធិមនុស្ស ចំពេលមានការចោទប្រកាន់ថា ទាហានរុស្ស៉ីបានសម្លាប់ជនស៊ីវិល ក្នុងពេលកំពុងដកថយចេញពីតំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែន។

ដំណោះស្រាយដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក ទទួលបានសំឡេងគាំទ្រពីប្រទេសចំនួន ៩៣ ខណៈប្រទេសចំនួន ២៤ បានបោះឆ្នោតប្រឆាំង និង៥៨ ប្រទេសផ្សេងទៀតក្នុងនោះរួមមានទាំងកម្ពុជាបានបោះឆ្នោតអនុបវាទ។

ដំណោះស្រាយខាងលើ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិសិទ្ធិមនុស្ស និងមនុស្សធម៌ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសចំពោះរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស និងការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ពីសំណាក់សហព័ន្ធរុស្ស៊ី។ ប៉ុន្តែ មុនការបោះឆ្នោត នេះ រុស្ស៉ីបានព្រមានថាប្រទេសណាដែលបោះឆ្នោតគាំទ្រដកទីក្រុងមូស្គូចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងត្រូវជួបផលវិបាក។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះដែលបានបោះឆ្នោតគាំទ្រ, ជំទាស់ និងអនុបវាទជុំវិញការដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស៖