(ប៉េកាំង)៖ កាលពីថ្ងៃទី៦ ខែមេសា ពេលឆ្លើយតបនឹង សំណួរអំពីករណីស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិល នៅក្រុងប៊ូចា ប្រទេសអ៊ុយក្រែន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការចោទប្រកាន់ណាមួយ សុទ្ធតែត្រូវផ្អែកលើការពិត មុនពេលទទួលបានការសន្និដ្ឋានពាក់ព័ន្ធនៃការស៊ើបអង្កេត បណ្តាភាគីនានាគួរតែរក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងការចោទប្រកាន់ដោយគ្មានហេតុផល។

សូមបញ្ជាក់ថា មានការផ្សាយដំណឹងថា នៅក្រុងប៊ូចា ប្រទេសអ៊ុយក្រែន កើតមានករណីដែលជនស៊ីវិលត្រូវសម្លាប់។ ភាគីអ៊ុយក្រែនបានថ្លែងថា នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី ចំណែកឯភាគីរុស្ស៊ីវិញបានថ្លែងថា នេះជារឿងកំប្លែងដែលដឹកនាំ និងសម្តែងដោយប្រទេសលោកខាងលិច។

ជុំវិញករណីនេះ លោក Zhao Lijian បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជនស៊ីវិលដែលរងគ្រោះថ្នាក់។ ភាគីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម ៦ចំណុច ដើម្បីបន្ធូរបន្ថយស្ថានការណ៍មនុស្សធម៌របស់អ៊ុយក្រែន ព្រមនិងបានចាត់វិធានការជាក់ស្តែង ក្នុងការផ្តល់ជំនួយឧបត្ថម្ភផ្នែកមនុស្សធម៌ជាបន្ទាន់ ដល់ភាគីអ៊ុយក្រែនផងដែរ៕

លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗនៃ CCFR តាមរយៈ link ខាងក្រោម៖
website៖ http://cambodian.cri.cn/
Apple Store៖ https://apps.apple.com/cn/app/ccfr/id1221735749
Huawei Store៖ https://sourl.cn/ZxaH5a