(ប៉េកាំង)៖ យប់ថ្ងៃទី១ ខែមេសា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានថ្លែងថាប្រទេសចិនមានឆន្ទៈរួមជាមួយទ្វីបអឺរ៉ុប ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន-អឺរ៉ុបដែលកាន់តែមានឥទ្ធិពលជាសកលថែមទៀត។ ចិន និងអឺរ៉ុបជាកម្លាំងពីរដ៏ធំ ជាទីផ្សារពីរដ៏ធំ និងជាអរិយធម៌ពីរដ៏ធំនៃពិភពលោក គួរបង្កើនការផ្លាស់ប្តូរទំនាក់ទំនងចិន-អឺរ៉ុបក៏ដូចជាបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធផ្ទាល់នឹងសន្តិភាព និងវឌ្ឍនភាពសកល ដើរតួនាទីជាលក្ខណៈ ស្ថាបនា ដើម្បីដាក់បញ្ចូលភាពនឹងនរដល់ស្ថានការណ៍អន្តរជាតិដែលមានភាពរង្គោះរង្គើ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា នយោបាយចំពោះអឺរ៉ុបរបស់ចិនបន្តរក្សាភាពនឹងនរជាប់ជានិច្ច សង្ឃឹមថាភាគីអឺរ៉ុបបង្កើន ការស្វែងយល់អំពីចិនដោយម្ចាស់ការ អនុវត្តនយោបាយចំពោះចិនដោយម្ចាស់ការ ដើម្បីរួមគ្នាជំរុញឱ្យទំនាក់ទំនងចិន-អឺរ៉ុប អភិវឌ្ឍកាន់តែវែងឆ្ងាយនិងនឹងនរ៕