(ប៉េកាំង)៖ ថ្ងៃទី១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Michelle ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីឆ្នាំមុនមក ទំនាក់ទំនងរវាងចិន និងអឺរ៉ុបសម្រេចបានូវការអភិវឌ្ឍថ្មីក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម កិច្ចសហប្រតិបត្តិការរវាងចិន និងអឺរ៉ុបទទួលបានសមិទ្ធផលថ្មីក្នុងការពុះពារការលំបាក។

ការពិតបានបញ្ជាក់ថា ចិន និងអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងមានមូលដ្ឋានសហការយ៉ាងជ្រាលជ្រៅ មានតែការធ្វើ កិច្ចសហប្រតិបត្តិការនិងសម្រុះសម្រួលគ្នា ទើបអាចដោះស្រាយបញ្ហា និងឆ្លើយតបនឹងបញ្ហាប្រឈមបាន។

ជាការឆ្លើយតប លោក Michelle ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen បានថ្លែងថា ភាគីអឺរ៉ុបរំលឹកឡើងវិញនូវ ការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ រីករាយរួមជាមួយភាគីចិនធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ ថាមពល និងការអភិវឌ្ឍ បៃតងជាដើមឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ដូចជាការរីករាលដាលនៃជំងឺកូវីដ ១៩ បម្រែបម្រួលអាកាសធាតុ ការអភិរក្សជីវចម្រុះជាដើម ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាព កំណើនសេដ្ឋកិច្ច និងវិបុលភាពរួម៕