(ប៉េកាំង)៖ ថ្ងៃទី៣១ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសន្ទរកថាជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសជិតខាងអាហ្វហ្កានីស្ថានលើកទី៣។

លោក Xi Jinping បានលើកឡើងថា ប្រទេសអាហ្វហ្គានីស្ថានកំពុងស្ថិតក្នុង ដំណាក់កាលដ៏សំខាន់ ដែលប្តូរពីភាពវឹកវរទៅជាមានអភិបាលកិច្ច។ អាហ្វហ្កានីស្ថានគឺជាអ្នកជិតខាង និងដៃគូរួមរបស់ប្រទេសនានា ដែលចូលរួមកិច្ចប្រជុំលើកនេះ យើងគឺជាសហគមន៍រួមវាសនាតែមួយ។ អាហ្វហ្កានីស្ថានដែលមានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិ ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសចិនគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដី របស់ប្រទេសអាហ្វហ្កានីស្ថានជាប់រហូតមក ហើយបានខិតខំប្រឹងប្រែងក្នុងការគាំទ្រ ការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពរបស់ប្រទេសអាហ្វហ្កានីស្ថាន។ ចាប់តាំងពីបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១មក យន្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង របស់អាហ្វហ្គានីស្ថាន បានដើរតួនាទីជាលក្ខណៈស្ថាបនាក្នុងដំណាក់កាលអន្តរកាល ប្រកបដោយស្ថិរភាពរបស់អាហ្វហ្កានីស្ថាន ។ប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន គួរខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពរៀងខ្លួន ប្រមូលផ្តុំគំនិតឯកភាពរួម ធ្វើកិច្ចសម្របសម្រួល ដើម្បីគាំទ្រប្រជាជនអាហ្វហ្កានីស្ថានឱ្យបង្កើតអនាគតដ៏ល្អប្រសើរ ៕