(ប៉េកាំង)៖ «ប្រទេសអាហ្វហ្កានីស្ថានដែលមានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាព មិនត្រឹមតែជាក្តីរំពឹងទុក របស់ប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ប៉ុណ្ណោះទេ ថែមទាំងក៏សមស្របនឹង ផលប្រយោជន៍រួមរបស់ប្រទេស ក្នុងតំបន់និងសហគមន៍អន្តរជាតិផងដែរ។» នៅថ្ងៃទី៣១ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន លើកទី៣ ដោយបានសង្កត់ធ្ងន់ថា ប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន គួរខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពរៀងៗខ្លួន ប្រមូលផ្តុំគំនិតឯកភាពរួមដើម្បីគាំទ្រ ប្រជាជនអាហ្វហ្កានីស្ថានបង្កើតអនាគតដ៏ល្អបវរ។ កិច្ចប្រជុំលើកនេះបានផ្តល់នូវ «ផែនការប្រទេសជិតខាង» ក្នុងន័យជំរុញស្ថានការណ៍អាហ្វហ្កានីស្ថានឱ្យមានភាពនឹងនរ ហើយក៏បានបង្ហាញពីទឹសដៅសម្រាប់ កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងធានាសិទ្ធិមនុស្សនៅប្រទេសអាហ្វហ្គានីស្ថានផងដែរ។

បច្ចុប្បន្ននេះ ប្រទេសអាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ដែលបន្តូរពីភាពវឹកវរទៅមានអភិបាលកិច្ច។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសអាហ្វហ្កានីស្ថាន នាពេលថ្មីៗកន្លងទៅនេះ លោក Filippo Grandi ឧត្តមស្នងការពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានលើកឡើងថា សហគមន៍អន្តរជាតិ «គួរតែយកចិត្តទុកដាក់ដល់សង្គ្រាមនៅអ៊ុយក្រែន» ប៉ុន្តែក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ អាហ្វហ្កានីស្ថានផងដែរ។ យ៉ាងណាមិញ ប្រទេសលោកខាងលិចមួយចំនួនបែរជាបានអនុវត្ត «ស្តង់ដារពីរចំពោះបញ្ហាជនភៀសខ្លួន» ពោលគឺ ពួកគេបានបង្ហាញពី ការអាណិតអាសូរយ៉ាងខ្លាំងចំពោះជនភៀសខ្លួនរបស់អ៊ុយក្រែន ប៉ុន្តែបានមើលរំលងប្រជាជនអាហ្វហ្កានីស្ថាន ដែលនៅតែប្រឈមនឹងវិបត្តិខាងការរស់រានមានជីវិតយ៉ាងធ្ងន់ធ្ងរ។ តាមស្ថិតិនៃកម្មវីធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិបានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាជនអាហ្វហ្កានីស្ថានចំនួន ២២.៨លាននាក់ កំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ចំណែកកុមារអាហ្វហ្កានីស្ថានចំនួន ៣.២លាននាក់ដែលមានអាយុក្រោម ៥ឆ្នាំវិញ កំពុងប្រឈមនឹងបញ្ហាកង្វះខាតអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។

មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានលើកនេះ ក៏បានបើកធ្វើកិច្ចប្រជុំពិគ្រោះពិភាក្សា ស្តីពីបញ្ហាយន្តការអាហ្វហ្កានីស្ថានតាមទម្រង់ចិន អាមេរិកនិងរុស្ស៊ីបូកផងដែរ ប្រការនេះមានអំណោយផលដល់ ការប្រមូលផ្តុំកម្លាំងលើផ្ទៃអន្តរជាតិ ដើម្បីផ្តល់ជំនួយដល់អាហ្វហ្កានីស្ថានឱ្យបានកាន់តែខ្លាំងឡើងៗ ។

សូមបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ ប្រទេសអាមេរិកដែលជាអ្នកបង្កភាពចលាចលនៅអាហ្វហ្កានីស្ថានមុនគេ បានលេបយកទ្រព្យសម្បត្តិ សម្រាប់សង្គ្រោះជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថានចំនួន ៧ពាន់លានដុល្លារអាមេរិក បណ្តាលឱ្យអាហ្វហ្កានីស្ថា នដែលកំពុងរងគ្រោះមហន្តរាយមនុស្សធម៌ មានសភពកាន់តែអាប់អួរថែមទៀត។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកនេះ បានដាស់តឿនឱ្យសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បំពេញយ៉ាងប្រាកដប្រជានូវកាតព្វកិច្ចជាចម្បងរបស់ខ្លួន ក្នុងការស្តារឡើងវិញនិងការអភិវឌ្ឍរបស់អាហ្វហ្កានីស្ថាន អាចនិយាយបានថា វាគឺសំដៅលើមូលហេតុពីឫសគល់នៃបញ្ហាគន្លឹះតែម្តង។សហរដ្ឋអាមេរិកចាំបាច់ត្រូវប្រគល់ ទ្រព្យសម្បតិ្តទាំងអស់ឱ្យអាហ្វហ្កានីស្ថានវិញក្នុងពេលឆាប់ៗ ក៏ដូចជាលុបបំបាត់ការដាក់ទណ្ឌកម្មគ្មានហេតុផល ចំពោះអាហ្វហ្កានីស្ថាននិងគាំទ្រការស្តារឡើងវិញរបស់អាហ្វហ្កានីស្ថាន ដើម្បីបំពេញបន្ថែមផលប៉ះពាល់ដែលបាន និងកំពុងបង្កដល់ប្រជាជនអាហ្វហ្កានីស្ថាន តាមរយៈការអនុវត្តជាក់ស្តែង ក៏ដូចជាឆ្លើយតបនឹងការយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិផងដែរ ។

ដើម្បីជួយអាហ្វហ្កានីស្ថាន ប្រទេសចិនមិនត្រឹមតែមានគំនិតផ្តួចផ្តើមប៉ុណ្ណោះទេ ថែមទាំងក៏មានសកម្មភាពជាក់ស្តែងផងដែរ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ដែលមានតម្លៃជិត ៣រយលានយាន់ប្រាក់ចិនដល់ អាហ្វហ្កានីស្ថាន ហើយបាននាំចូលគ្រាប់ pine nuts របស់អាហ្វហ្កានីស្ថានជាង ១,៤០០ តោនតាមរយៈ «របៀងផ្លូវអាកាសនៃគ្រាប់ pine nuts»

ក្នុងនាមជាប្រទេសជិតខាងល្អនិងដៃគូល្អ ប្រទេសចិននឹងបន្តពង្រីកឧត្តមភាពប្រទេសជិតខាង ក្នុងដំណើរស្តារឡើងវិញរបស់អាហ្វហ្កានីស្ថាន ក៏ដូចជាប្រមូលផ្តុំកម្លាំងនៃប្រទេសជិតខាង ដើម្បីគាំទ្រប្រជាជនអាហ្វហ្កានីស្ថាន បង្កើតអនាគតដ៏ល្អបវរ៕

* លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗនៃ CCFR តាមរយៈ link ខាងក្រោម៖
website៖http://cambodian.cri.cn/
Apple Store៖https://apps.apple.com/cn/app/ccfr/id1221735749
Huawei Store៖https://sourl.cn/ZxaH5a