(ប៉េកាំង)៖ កាលពីថ្ងៃទី៣១ ខែមីនា មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មានសំខាន់ នៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានឈានចូលដំណាក់កាលសាងសង់ថ្មី បន្ទាប់ពីចប់ការប្រកួត និងចាប់ផ្តើមវិស្វកម្មដំណាក់កាលទី២ នៃមជ្ឈមណ្ឌលសន្និសីទជាតិ។ បន្ទាប់ការចាប់ដំណើរការការសាងសង់ បន្ទាប់ពីចប់ការប្រកួត ក្រុមការងារគម្រោងនឹងចាប់ផ្តើមការផ្លាស់ប្តូរ និងជុសជួលកែលម្អឡើងវិញ ចំពោះទីតាំងប្រកួត ទន្ទឹមនឹងនេះ អនុលោមតាមតម្រូវការនៃមុខងារប្រើប្រាស់នៃសំណង់ចម្រុះសម្រាប់ពិព័រណ៍ខ្នាតយក្ស ក៏បានចាប់ផ្តើមការងាររុះរើខ្សែបណ្តាញអគ្គិសនី បំពង់ខ្យល់និងបំពង់ទឹកព្រមទាំងការងារដំឡើង និងផ្លាស់ប្តូរឧបករណ៍បំភ្លឺនិងអេឡិចត្រូម៉ាស៊ីន។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ទំហំសាងសង់សរុបនៃសំណង់មេ នៃវិស្វកម្មដំណាក់កាលទី២ នៃមជ្ឈមណ្ឌលសន្និសីទជាតិគឺ៤១.៩ម៉ឺនម៉ែត្រការេ បន្ទាប់ពីសាងសង់រួចទាំងស្រុង នឹងតភ្ជាប់វិស្វកម្មដំណាក់កាលទី១ នៃមជ្ឈមណ្ឌលសន្និសីទជាតិ ហើយក្លាយទៅជាសំណង់ពិព័រណ៍មុខងារចម្រុះ ដែលមានផ្ទៃដីជិត១៣០ម៉ឺនម៉ែត្រការេ៕