(វ៉ាស៊ីនតោន)៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃ ពីឃ្លាំងស្តុកជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីជួយកាត់បន្ថយតម្លៃឧស្ម័ន និងប្រយុទ្ធប្រឆាំងនឹងអតិផរណានៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

សេចក្តីប្រកាសនេះ កើតឡើងស្របពេលដែលលោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យស្តីពីនីតិវិធីថ្មី សម្រាប់ការទូទាត់ប្រាក់សម្រាប់ទិញឧស្ម័នរុស្ស៊ី ជាមួយបណ្តាប្រទេសដែលមិនមែនជាមិត្ត ជាប្រាក់រូប្លរុស្ស៊ីចាប់ពីថ្ងៃទី ០១ខែមេសាតទៅ៕