(ប៉េកាំង)៖ បន្ទាប់ពីកិច្ចប្រជុំមួយនៅភាគខាងកើតប្រទេសចិន ជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង «ប្តេជ្ញាចិត្តកាន់តែខ្លាំង» ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំងពីរបានថ្កោលទោស នូវអ្វីដែលហៅថាទណ្ឌកម្មខុសច្បាប់ និងបានប្រឆាំងទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើទីក្រុងម៉ូស្គូ ជុំវិញសកម្មភាពយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

ជាមួយគ្នានោះ លោក Wang បាននិយាយថា «ភាគីទាំងពីរមានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ហើយកាន់តែមានទំនុកចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ»

លោកបានបន្ថែមថា «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីនាំយកទំនាក់ទំនងចិន-រុស្ស៊ីទៅកាន់កម្រិតខ្ពស់នៅក្នុងយុគសម័យថ្មីមួយ ដោយមើលឃើញពីការយល់ស្របដែលសម្រេចបានដោយប្រមុខរដ្ឋ»