(ប៉េកាំង)៖ ពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មានភស្តុតាងបញ្ជាក់ថា បន្ទប់ពិសោធន៍ជីវសាស្ត្រអាមេរិកនៅប្រទេសអ៊ុយក្រែន មានបំណងចម្លងមេរោគជម្ងឺឆ្លងដោយសម្ងាត់។ ចំពោះការនេះ លោក Scott Ritter អតីតអ្នកត្រួតពិនិត្យអាវុធនុយក្លេអ៊ែរអ៊ីរ៉ាក់ទីមួយ នៃអ.ស.ប. និងជាអតីតមន្ត្រីស៊ើបការណ៍កងម៉ារីនអាមេរិក បានថ្លែងថា ចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះទង្វើទាំងអស់របស់បន្ទប់ពិសោធន៍ជីវសាស្ត្រអាមេរិក នៅអ៊ុយក្រែន មានតែដូច្នេះទេទើបអាចបញ្ជាក់ថា តើអាមេរិកមានគោរព «អនុសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ» ឬអត់។

បើតាមសារព័ត៌មានបានឱ្យដឹងថា អាមេរិកមានសំណង់សម្រាប់សហប្រតិបត្តិការ ដែលក្នុងនោះបូករួមទាំង បន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន២៦កន្លែង នៅប្រទេសអ៊ុយក្រែនផងដែរ លោក Scott Ritter ថា «ខ្ញុំមិនយល់ទេថាហេតុអី ចាំបាច់ត្រូវសាងសង់បន្ទប់ពិសោធន៍ជីវស្ត្រចំនួន ២៦កន្លែង ហើយខ្ញុំក៏មិនយល់ដែរថា គម្រោងដែលរុស្ស៊ីចោទប្រកាន់ទាំងអស់នោះ ហេតុអ្វីត្រូវអនុញ្ញាតឱ្យមាននៅអ៊ុយក្រែន អាមេរិកចាំបាច់ត្រូវធ្វើការពន្យល់បកស្រាយចំពោះរឿងនេះ។ លោក Scott Ritter យល់ឃើញថា ទោះបីជាបន្ទប់ពិសោធន៍ជីវសាស្ត្រទាំងអស់នេះ ស្ថិតនៅក្នុងទឹកដីអ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែ មិនបាច់សង្ស័យទេថា អ្វីទាំងអស់នេះស្ថិតនៅក្រោមការដឹកនាំដោយអាមេរិក ដោយអនុលោមតាម អនុស្សរណៈចុះហត្ថលេខារវាងអាមេរិកនិងអ៊ុយក្រែន នៅឆ្នាំ២០០៥។

លោកបានព្រមានថា «ទីភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) អាមេរិក ធ្លាប់ប្រើប្រាស់អាវុធជីវសាស្រ្តបង្កគ្រោះទុរិ្ភក្សដោយស្ងាត់ៗ។ ប្រសិនបើអាមេរិកចង់ធ្វើរឿងដូចនេះម្តងទៀត នោះខ្ញុំនឹងមិនភ្ញាក់ផ្ញើលទេ»