(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ២,១៨៣នាក់ រួមជាមួយករណីស្លាប់២នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានឡាវ (Lao News Agency) នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន២,១៧៥នាក់ ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង៨នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ១,១៣២ករណី។ ជាមួយគ្នានេះ មនុស្ស ៣៨១នាក់ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៧១,៤៣៩នាក់ ក្នុងនោះស្លាប់ ៦៦៣នាក់។ ប្រជាជនឡាវជាង៦១ភាគរយ ឬស្មើនឹង៤.៤៤លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស៕