(បា្រក)៖ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក លោក ផេតត្រឺស ហ្វីយ៉ាឡា (Petr Fiala) បានប្រកាសនៅថ្ងៃអង្គារនេះថា លោកបានធ្វើតេស្តមានវិជ្ជមានកូវីដ ១៩ និងបានដាក់ខ្លួននៅដាច់ដោយឡែករយៈ

ពេល៧ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

លោក Fiala បានសរសេរនៅលើគណនី Twitter របស់លោកថា «ខ្ញុំចង់ត្រឡប់មកធ្វើការងាររបស់ខ្ញុំវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន យ៉ាងហោចណាស់ក៏អាចធ្វើការពីផ្ទះ»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometer, សាធារណរដ្ឋឆែក មានអ្នកឆ្លងជំងឺកូវី ១៩ សរុបចំនួន ៣,៧៩៩,១៥៨នាក់ និងស្លាប់ចំនួន៣៩,៦១០នាក់ ខណៈអ្នកដែលបានជាសះស្បើយ
មានចំនួន៣,៦៩៧,២០២នាក់។