(ម៉ិកស៊ិក)៖ ការិយាល័យអគ្គមេធាវីរដ្ឋ (FGE) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ១៩នាក់ត្រូវបានបាញ់សម្លាប់ នៅភាគកណ្តាលប្រទេសម៉ិកស៊ិកកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

សមត្ថកិច្ច បាន ខលហៅ ទៅ កន្លែង កើតហេតុ នៅ វេលា ម៉ោង ១០ និង ៣០ នាទី យប់ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការវាយប្រហារលើពិធីជប់លៀងមួយនៅក្នុងទីក្រុង Rustinajas នៃរដ្ឋ Michoacan ប្រទេសមុិកសុិក។

FGE បាននិយាយថា «សាកសពចំនួន១៩ ត្រូវបានរកឃើញ ក្នុងនោះមានបុរស១៦នាក់ និងស្ត្រី ០៣នាក់ ដែលមានរបួសដោយគ្រាប់កាំភ្លើង។

សេចក្តីរាយការណ៍បន្ថែមថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណា អាជ្ញាធរ មិន បាន ប្រាប់ ពី មូលហេតុ នៃ ការ បាញ់ ប្រហារ នេះ ទេ។ ប៉ុន្តែរដ្ឋ Michoacan និង Guanajuato គឺជារដ្ឋដែលមានអំពើហិង្សាបំផុតចំនួនពីររបស់ម៉ិកស៊ិក ដោយសារតែសង្គ្រាមអំណាចរវាងក្រុមគូប្រជែង ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងសកម្មភាពខុសច្បាប់ផ្សេងទៀត រួមទាំងការជួញដូរឥន្ធនៈជាដើម៕