(ហ្សេរុយសាឡឹម)៖ ប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអារ៉ាប់ បានរៀបចំកិច្ចប្រជុំកំពូលដ៏កម្រមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយមានការ ចូលរួមពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) ដែលកំពុងស្វែងរកការធានាឡើងវិញលើទំនាក់ទំនងការទូតរបស់ ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

បញ្ហាជាច្រើននឹងត្រូវឡើងលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំដែលមានរយៈពេល ២ថ្ងៃ ដែលមានវត្តមានរបស់រដ្ឋមន្រ្តីការបរទេសនៃរដ្ឋអារ៉ាប់ ចំនួន៣រូប ជាអ្នកដែលបានធ្វើឲ្យទំនងទំនងជាមួយអ៊ីស្រាអែលវិលមករកប្រតីភាពវិញ កាលពីឆ្នាំ២០២០ បានមកចូលរួម បើទោះបីជាការស្វែងរកសន្តិភាពជាមួយ ប៉ាឡេស្ទីននៅតែជាប់គាំងក៏ដោយ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ប្លីនខិន បាននិយាយដូច្នេះថា «ការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការដាក់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ចូលទៅក្នុងរបៀបវារៈដែលមានស្រាប់»។ លោកបន្ថែមថា «សហរដ្ឋអាមេរិក នឹងចាត់វិធានការឆ្លើយតបនប្រឆាំងនឹងអ៉ឺរ៉ង់ ប្រសិនបើពួកគេគំរាមកំហែងពួកយើង ឬសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូដនានា»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ប្លីនខិន ធ្វើឡើងខណៈដែលសម្ព័ន្ធមិត្តមួយចំនួននៅក្នុងតំបន់បានចោទសួរពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ប្រធានាធិបតី ចូ បៃដិនចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៉ីរ៉ង់ និងវិបត្តអ៊ុយក្រែន។

កិច្ចចរចាស្តីពីនុយក្លេអ៊ែរ បានខិតជិតដល់កិច្ចព្រមព្រៀង កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែរុស្ស៊ីបានជំទាស់និងទទូចថាការដាក់ទណ្ឌកម្មរបស់អាមេរិក លើទីក្រុងមូស្គូ មិនគួរប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួនជាមួយអ៉ឺរ៉ង់នោះទេ៕