(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៧,៥៨៤ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃខាងលើ មាន២០៨នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីក្នុងស្រុកទាំងអស់។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ១៣នាក់ក៏បានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,០៦០,៧២៣នាក់ ក្នុងនោះ ស្លាប់ ១,២៣៩នាក់៕