(ប៉េកាំង)៖ តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី១៨ មក លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ជាច្រើន សម្រាប់ការធំធាត់ឡើងរបស់កុមារ និងក្មេងជំទង់ចិន ដើម្បីណែនាំពួកគេឱ្យខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវក្តីសុបិនចិន ស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ ខាងក្រោមនេះ សូមសង្ខេបពីការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកុមារនិងក្មេងជំទង់ចិន។