(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចក្រភពអង់គ្លេស នឹងផ្ដល់មីស៊ីល ៦,០០០ដើម បន្ថែមឱ្យអ៊ុយក្រែន

២៖ គ្មានសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ, នេះបើតាមក្រសួងការបរទេសចិន

៣៖ រុស្ស៊ី នឹងបណ្តេញមន្រ្តីទូតអាមេរិកមួយចំនួនចេញពីប្រទេស ជាការសងសឹកនឹងវ៉ាស៊ីនតោន

៤៖ ទីបំផុតអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ចាកចេញពីមន្ទីរពេទ្យ ក្រោយការលើកលែងទោស

៥៖ ហ្សាម៉ាអ៉ីក ប្រាប់រាជវង្សអង់គ្លេសថា ខ្លួនចង់បានឯករាជ្យ ដោយលែងទទួលស្គាល់ព្រះមហាក្សត្រី Elizabeth ជាប្រមុខរដ្ឋ

៦៖ ប្រមុខ NATO បញ្ជាក់ជាថ្មីថា នឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនទេ, តែសន្យាបន្តផ្ដល់ការគាំទ្រ